(TVU) - កាលពីថ្ងៃទី ២០ ខែមេសា មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធីប្រកួតនិយាយភាសាខ្មែរ រដូវកាលទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ "សមាហរណកម្ម" ទាក់ទាញសិស្សនិស្សិតយ៉ាងច្រើនកុះករចូលរួមប្រឡង និងគាំទ្រ។
(TVU) - នៅថ្ងៃទី ១១ ខែមេសា សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ដល់បុគ្គលិក គ្រូឧទ្ទេស និយោជិតជាជនជាតិខ្មែរកំពុងធ្វើការ និងនិស្សិតឡាវ កម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។
អញ្ជើញចូលរួមក្នុងពិធីជួបជុំនេះ មានថ្នាក់ដឹកនាំគណៈកម្មាធិការបក្ខភាគសាលា ក្រុមប្រឹក្សាភិបាលសាលា ក្រុមប្រឹក្សាពិគ្រោះ គណៈគ្រប់គ្រងសាលា និងតំណាងថ្នាក់ដឹកនាំអង្គភាពនានាក្រោមចំណុះសាលា។
(TVU) - នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មហាវិទ្យាល័យគរុកោសល្យ នៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញបានសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញចាត់តាំង "សន្និសីទកម្មសិក្សាគរុកោសល្យ សម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤” នៅសាកលវិទ្យាល័យត្រាវិញ។
អញ្ជើញចូលរួមសន្និសីទនេះមានលោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញ លោកស្រី Tang Thi Ngoc Mai អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញលោក Nguyen Thanh Tuan អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញ ព្រមទាំងតំណាងគណៈកម្មាធិការដឹកនាំកម្មសិក្សាគរុកោសល្យសម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤ រួមជាមួយនឹងនិស្សិតចំនួន ៧៨៨រូប ដែលទៅធ្វើកម្មសិក្សាគរុកោសល្យឆ្នាំសិក្សា ២០២៣ - ២០២៤។
TPO - Thach Thi Ngoc Trinh (ជនជាតិខ្មែរ) - និស្សិតនៃសកលវិទ្យាល័យត្រាវិញទើបតែទទួលបានជ័យលាភីលេខ២ ប្រចាំតំបន់ភាគខាងត្បូង ក្នុងពិធីប្រឡងបវរកញ្ញានិស្សិតវៀតណាម។ Ngoc Trinh កំពុងសិក្សាឯកទេសឱសថសាស្រ្ត ដោយបំណងចង់ជួយអ្នកជំងឺមានស្ថានភាពលំបាក។